ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខM1 ផ្លូវលេខ01 ភូមិក្រាំងទ្រា ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនិងករណី លួចកាច់កម៉ូតូ ០៤គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Y-0116, ម៉ាក Honda Beat ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រៃវែង 1T-5727, ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1LW-5727 និងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-4442 កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួល ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ សឿម សុភ័ក្រ្ត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូចំនួន ០២គ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Y-0116 (មិនប្រក្រតី) និងម៉ាក ហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-0661 (មិនប្រក្រតី)។
-ដែកសំប៉ែតមុខស្រួច ចំនួន ០២ដើម
-សោទីបលេខ ០៨ ចំនួន ០៤ដើម
-ផ្លាកលេខម៉ូតូចំនួន ០៣សន្លឹក (ភ្នំពេញ 1AM-7429, ភ្នំពេញ 1HF-4710, ភ្នំពេញ 1CT-5516)។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕


