ម៉ូតូចំនួន ៥០០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនវីរកងទ័ពជួរមុខ ដែលបានរងការខូចខាតក្នុង​អំឡុងពេលប៉ះទង្គិចនាខែកក្កដា ឆ្នាំ២០២៥ កន្លងមក។

នៅថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននាំយកនូវទោចក្រយានយន្ត (ម៉ូតូ) HONDA WAVE ALLPHA 110CC ឆ្នាំផលិត ២០២៥ ចំនួន ៥០០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលបានរងការខូចខាតទោចក្រយានយន្ត ក្នុងអំឡុងពេលប៉ះទង្កិចនាខែកក្កដា ឆ្នាំ២០២៥ កន្លងមក។


Leave a Reply

Your email address will not be published. Required fields are marked *

You missed