(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី។

ការធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 នេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្ទះសម្បែង ស្ថានីយប្រេងឥន្ធនៈ និងកសិកម្មរបស់ប្រជាពលរដ្ឋក្នុងជម្លោះព្រំដែនជាមួយថៃ។

លោក ហេង រតនា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី បានដឹងថា គ្រាន់តែនៅតំបន់ភូមិថ្មដូន ឃុំគោកមន គឺកងទ័ពថៃ បានទម្លាក់គ្រាប់បែកប្រភេទ MK-84 ចំនួន១០គ្រាប់ ប៉ុន្តែ មានតែ ៤គ្រាប់ប៉ុណ្ណោះបានផ្ទុះបំផ្លាញទីតាំងស៉ីវិល។ បើតាមការវាយតម្លៃ គឺមានគ្រា់ប្រភេទ MK-84 ត្រូវបានកងទ័ពថៃ ទម្លាក់ជាច្រើនគ្រាប់នៅលើទីតាំងស៉ីវិល ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស៉ីវិល។

ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» “Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ សិក្ខាសាលាអមដោយការចុះសិក្សានៅទីវាលផ្ទាល់ របស់អ្នកសារព័ត៌មាន បានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed