Breaking News! លោកស្រី ផែថងថាន ពេលនេះតំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការហើយ
ទីបំផុត តុលាការធម្មនុញ្ញថៃ បានសម្រេចថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មានទោស ត្រូវធ្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី។ នេះបើតាមការផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥។ សំណុំរឿងរបស់លោកស្រី គឺពាក់ព័ន្ធការបែកធ្លាយសារសំឡេងតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបង្កឲ្យមានភាពចលាចលផ្នែកនយោបាយពេញប្រទេសថៃ។ តុលាការសម្រេចថា ផែថងថាន ធ្វើខុសក្រមសីលធម៌ធ្ងន់ធ្ងរ។ សូមជម្រាបថា ផែថងថាន ត្រូវបានព្យួរពីតួនាទីនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥ ហើយទោះត្រូវបានព្យួរតួនាទីមែន ប៉ុន្តែលោកស្រី នៅតែស្ថិតក្នុងតំណែងគណៈរដ្ឋមន្ត្រីដដែល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌៕