ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចកាត់យកនាឡិកាទឹករបស់ប្រជាពលរដ្ឋនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
(ភ្នំពេញ)៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ម៉ោង១៧៖៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលធ្វើសកម្មភាពលួចកាត់យកនាឡិកាទឹករបស់ប្រជាពលរដ្ឋ នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ ជនសង្ស័យដែលត្រូវឃាត់ រួមមាន៖ ១-ឈ្មោះ វិ សិលា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ២-ឈ្មោះ ង្វៀង យ៉ាងសាន់ ភេទប្រុស ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ…